Pages

Monday, June 9, 2014

ក្រុម​តាលីបង់​វាយ​ប្រហារ​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្រុង​ការ៉ាឈី​ សម្លាប់​មនុស្ស​២៨នាក់​

0 comments

នៅ​ប៉ាគីស្ថាន យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ក្រុម​តាលីបង់​បាន​​​វាយប្រហារ​​អាកាសយានដ្ឋាន​​​អន្តរជាតិ Jinnah នៅ​ក្រុង​ការ៉ាឈី ​ធ្វើ​អោយ​មនុស្ស​២៨នាក់​ស្លាប់ ក្នុង​នោះ​ មាន​សកម្មជន​តាលីបង់​១០នាក់។ ​កងទ័ព​​​​​បានប្រញាប់​ប្រញាល់​​​ចុះ​ទៅ​​​ប្រយុទ្ធ​ជាមួយ​ក្រុម​តាលីបង់ ដល់​អាកាសយានដ្ឋាន។ ​ការ​​ប្រយុទ្ធ​គ្នា​​​បាន​​បិទបញ្ចប់​ នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ យន្តហោះ​បាន​​ចាប់ដំណើរការ​ហោះហើរ​ឡើងវិញ​​ នៅ​រសៀល​​ថ្ងៃ​ចន្ទ​នេះ។
Read more...

ចិន​ថា​ទូក​វៀតណាម​បើក​កៀរ​ទូក​ចិន​ជាង​១៤០០ដង​នៅ​សមុទ្រ​ចិន​ខាងត្បូង

0 comments

រដ្ឋាភិបាល​ចិន​បាន​ចេញផ្សាយ​នូវ​សេចក្តីប្រកាស​ព័ត៌មានយ៉ាងវែង​ មួយ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​បង្ហាញ​ពី​ទឡ្ហីករណ៍​ជាច្រើន ដើម្បី​ការពារ​ប្រតិបត្តិការ​ខួង​រកប្រេង​ក្រោម​បាតសមុទ្រ នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​ជាមួយ​វៀតណាម។ ចិន​ក៏​បាន​លើកឡើង​ផងដែរ​ថា នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ ទូកវៀតណាម​បាន​បើក​កៀរទូក​ចិន​រហូត​ដល់​ទៅ​ជាង​១៤០០​ដង។

Read more...

ទស្សនៈ​​សារ​​​​ព័ត៌​​មាន​​​​ថ្ងៃចន្ទ ទី០៩​ ខែមិថុនា ឆ្នាំ​​២០១៤

0 comments

ទស្សនៈ​សារព័ត៌មាន​ខ្មែរ នៅថ្ងៃនេះ រៀបចំ​ជូន​លោក អ្នក​ស្តាប់ ដោយ ឯម មាឃ។ ជា​រៀង រាល់​ថ្ងៃ ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ អ្នកសារ​ព័ត៌មាន​យើង ប្រចាំ​នៅ​ប្រទេស​កម្ពុជា នឹង​ធ្វើ​អត្ថាធិប្បា​យ​ជូន​លោក អ្នក​ស្តាប់ អំពី​ប្រធានបទសំខាន់ៗ ដែល​ចុះផ្សាយ​លើ​ទំព័រ​កាសែត​ខ្មែរ ទាំង​នៅ​ទី​ក្រុង​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ក្រុងផ្សេងៗទៀត។
Read more...

សាលារាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថៃ សិក្សា​គម្រោង​កែ​ច្នៃ​សំរាម​នៅ​ភ្នំពេញ ឲ្យ​ទៅជា​ថាមពល​អគ្គីសនី

0 comments

សាលា​ រាជធានី កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់ ជាមួយ​ក្រុមហ៊ុន​ថៃ​មួយ​ ដើម្បី​ចាប់​ផ្ដើម​​សិក្សា​ពី​គម្រោង​កែ​ច្នៃ​សំរាម​នៅ​ភ្នំពេញ ឲ្យ​ទៅ​ជា​ថាមពល​អគ្គីសនី។ សព្វ​ថ្ងៃ បរិមាណ​សំរាម​នៅ​រាជធានី​ភ្នំពេញ កំពុង​តែ​ក្លាយ​ទៅ​ជា​បញ្ហា​ប្រឈម​មួយ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទីក្រុង ប្រសិន​បើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ទេ​នោះ។






សេចក្ដី​រាយការណ៍​របស់​អ៊ឹម រចនា
Read more...

គណបក្ស​សង្គ្រោះជាតិ​ហៅ​ការ​រំខាន​នៅ​អន្លង់វែង ថា​ជា​ចេតនា​របស់​បក្ស​កាន់​អំណាច

0 comments

គណបក្ស​ សង្គ្រោះ​ជាតិ​ដែល​ទទួល​រង​ការ​រំខាន​ពេល​រៀប​ចំ​វេទិកា​ជួប​ជុំ​នៅ​ឯ​ស្រុក ​អងន្លង់​វែង​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា ជា​ចេតនា​របស់​បក្ស​កាន់​អំណាច។ តាម​រយៈ​សន្និសីទ​កាសែត​ដែល​បើក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទាំង​មេ​ដឹក​នាំ ទាំង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បាន​អះអាង​ថា ការ​រំខាន​នោះ គឺ​ជា​អំពើ​ព្រៃផ្សៃ ដែល​មាន​ការ​រៀបចំ​ទុក​ជា​មុន និង​មិន​អាច​ទទួល​យក​បាន។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ថាបញ្ហា​នោះ​មិន​ជាប់​ពាក់​ព័ន្ធ ​នឹង​ការ​បញ្ជា​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ទេ។

សេចក្ដី​រាយការណ៍​របស់ ប៉ែន បូណា
Read more...

គ.ជ.ប. បូក​សរុប​ការងារ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

0 comments

បណ្ដឹង​ចំនួន​២៨​ត្រូវ​បាន​ដាក់​ដោយ​ តំណាង​គណបក្ស​នយោបាយ និង​អ្នក​បោះ​ឆ្នោត ទាក់​ទង​នឹង​ការ​រាប់​សន្លឹក​ឆ្នោត ការ​ប្រព្រឹត្ត​របស់​មន្ត្រី​បោះឆ្នោត និង​ភ្នាក់ងារ​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ដើម្បី​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​២​កន្លង​ទៅ​។ ចំពោះ​លោក ទេព នីថា ថ្វី​បើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​មាន​ចំណុច​ខ្សោយ​ក្តី ក៏​ស្ថាប័ន​នេះ​បាន​ធ្វើ​រឿង​ល្អ​ដែរ។ នា​រសៀល​នេះ នៅ​ខេត្ត​ព្រះសីហនុ អ្នក​ពាក់ព័ន្ធ​ជាមួយ​ការងារ​បោះឆ្នោត​ប្រមាណ​ជា​២៨០​នាក់ នឹង​ជួប​ប្រជុំ​គ្នា​បូក​សរុប​លទ្ធផល​បន្ថែម​។

Read more...

 

Copyright © 2013. ព័ត៌មានខ្មែរ សកល - All Rights Reserved
Distributed By Blogger Themes | Template Created by BTDesigner Published by Super Cool Templates
Proudly powered by Blogger